ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញជូនអង្ករ និងឧបត្តម្ភថវិកាដល់មន្រ្តីក្រោមឱវាទ
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១:០០នាទី នៅគេហដ្ឋានលេខ០៥ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ (រាជធានីភ្នំពេញ) និងលោកជំទាវ បានអញ្ជើញជូនអង្ករ និងឧបត្តម្ភថវិកាដល់មន្រ្តីនៃលេខាធិការដ្ឋានអមគណៈកម្មការទី២ ព្រឹទ្ធសភា មន្រ្តីនៃលេខាធិការដ្ឋានអមគណៈកម្មការក្រមសីលធម៌ និងមន្រ្តីនៃការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំមន្រ្តីក្រោមឱវាទទាំងអស់ឱ្យខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសមានសាមគ្គីភាពផ្ទៃក្នុងល្អ។